ចុះខេត្តថ្ងៃទី២ ថ្ងៃនេះអ្វីៗដំណើរការបានល្អប្រសើរទាំងអស់ លើកលែងតែសុខភាពរបស់ខ្ញុំតែប៉ុណ្ណោះ។ ពេលខ្លះខ្ញុំមិនយល់ពីខ្លួនឯងទេ ងាយស្រួលឈឹណាស់ដូចជាថ្ងៃនេះអញ្ចឹង ពេលមកដល់ផ្ទះ ខ្ញុំជិតនឹងសន្លប់ ញ័រដៃ កំលាំងក្នុងខ្លួនក៏គ្មាន ក្បាលឡើងធ្ងន់ ហើយក្តៅខ្លួនស្ទីងៗទៀត។ មកដល់ផ្ទះភ្លាម ខ្ញុំបានប្រាប់ម៉ាក់ថាខ្ញុំអស់កំលាំងណាស់ចង់សន្លប់ ហើយក៏ដើរទៅបន្ទប់រកកន្លែងគេងភ្លាម ទាំងមិនទាន់ញុំាបាយល្ងាច។ មួយសន្ទុះម៉ាក់ក៏មកមើល គាត់ឃើញខ្ញុំក្តៅខ្លួនមិនបាត់ ក៏ចាប់ខ្ញុំជូតទឹកកកហើយនូវមើលខ្ញុំដល់យប់ទៀត ឃើញខ្ញុំបានធូរទើបគាត់ចូលសំរាន។
នេះជាអ្វីដែលខ្ញុំបានឆ្លងកាត់នៅថ្ងៃទី២នេះ :(
No comments:
Post a Comment